Rooted In Truth
November 3, 2022សៀវភៅ កិច្ចដ៏អស្ចារ្យទាំង ៧ នៃឈើឆ្កាង
និពន្ធដោយ លោក វីលឃីន វ៉ាន ឌី ខាម (Wilkin van de Kamp)
សេចក្ដីពណ៌នា
តាំងពីដើមមក មិនដែលមានសៀវភៅណា ដែលបានសរសេររ៉ាយរាប់យ៉ាងលម្អិត ក្បោះក្បាយ ពីដំណើរ ១៨ ម៉ោងចុងក្រោយ មុនព្រះគ្រីស្ទត្រូវសុគតនោះទេ។ អ្នកនឹងអាចចូលទៅកាន់ទីដំណើរដ៏រន្ធត់ស្ញប់ស្ញែង ក្នុងគ្រាទាំង ៧ លើក នៅពេលព្រះលោហិតរបស់ព្រះយេស៊ូវបានបង្ហូរ ដើម្បីជាប្រយោជន៍ឲ្យអ្នកទទួលបាននូវកិច្ចដ៏អស្ចារ្យនៃឈើឆ្កាងមកក្នុងជីវិតរបស់អ្នក។
គ្រាទាំង ៧ លើក ដែលព្រះយេស៊ូវបានបង្ហូរព្រះលោហិត មិនមែនជាហេតុកើតឡើងដោយចៃដន្យនោះទេ។ គ្រានីមួយៗ គឺជាកិច្ចសម្រេចរបស់ពាក្យទំនាយ ដែលថ្លែងឡើងដោយព្រះវិញ្ញាណព្រះ ជាអ្នកបណ្ដាលអស់រាប់រយឆ្នាំកន្លង ហើយកិច្ចការទាំងនេះ ត្រូវបានសម្រេចតាមផែនការនៃព្រះ។ ទ្រង់ត្រូវប្រហារដោយទាហានរ៉ូម៉ាំងជាអ្នកមានបាប។ ហើយប្រៀបដូចមហាបូជាចារ្យត្រូវប្រោះឈាមនៃសត្វថ្វាយយញ្ញបូជានៅលើដីចំនួន ៧ ដង នាថ្ងៃថ្វាយតង្វាយធួន នោះក្នុងរបៀបដូចគ្នាព្រះយេស៊ូវបានខ្ចាយព្រះលោហិតរបស់ទ្រង់ចំនួន ៧ ដង ជោកជាំលើធរណី។ ប្រសិនបើយើងជឿថាព្រះយេស៊ូវបានថ្វាយលោហិតទ្រង់ នៅក្នុងរបៀបដ៏ឥតខ្ចោះនេះសម្រាប់យើង នោះព្រះបុត្រាព្រះក៏នឹងជ្រាបចូលមកកាន់ជីវិតរបស់យើង និងនាំកិច្ចដ៏អស្ចារ្យ ម្ដងហើយម្ដងទៀត សម្រាប់ជីវិតនោះដែរ។
គ្រា ១៨ ម៉ោងចុងក្រោយ បានបង្កើតជាទម្រង់ អបអរថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ដ៏វិសេសវិសាល ដ្បិតក្នុងវេលានោះ យើងអាចឃើញព្រះយេស៊ូវគ្រងរាជ្យ ទាំងសម្ដែងអង្គទ្រង់ជាកូនចៀមនៃព្រះ និងជាមហាបូជាចារ្យដ៏មហិមា ដោយទ្រង់បានទ្រាំទ្រ បន្ទាបអង្គទ្រង់ និងរងរាល់អស់ការចំអកឡកឡឺយ។ គ្រា ១៨ ម៉ោង ចុងក្រោយនៃជីវិតរបស់ព្រះយេស៊ូវ គឺជាសក្ខីភាព បង្ហាញពី ទឹកចិត្ដ ក្លាហាន សេចក្ដីស្រឡាញ់ និងកម្លាំងចេស្ដាដ៏លើសលប់។ នេះគឺជាសេចក្ដីស្រឡាញ់ ដែលមិនធ្លាប់ឃើញមានពីមុនមក ហើយក៏ប្រហែលជាមិនអាចឃើញមានម្ដងទៀតដែរ។
ព័ត៌មានទំនាក់ទំនងសម្រាប់សៀវភៅ៖
អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម
អាសយដ្ឋាន បុរី ស្កាយវីយ៉ូ (Skyview) ផ្ទះលេខ #5 ផ្លូវលេខ 42P សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ ភ្នំពេញ។ ទូរស័ព្ទលេខ 011 922 132 អ៉ីមែល៖ [email protected] ឬទំព័រហ្វេសបុក