Love and Courtship
June 10, 2013Born Slaves
June 11, 2013The book “The Death of Death in the Death of Christ”, a theological argument to show that the doctrine of universal redemption is unscriptural and destructive of the gospel, first published in 1647, is here presented in an easy-to-read version. It is suggested that no-one has ever succeeded in refuting the thesis that Owen here so fully expounds and defends from the Scriptures.
Written by John Owen
Pages: 150
Price: USD 3.00
សៀវភៅគ្រីស្ទានដែលគេអានច្រើន
លេខ ១ «ជីវិតដោយការសុគតរបស់ទ្រង់»
លោក ចន អូវ៉ិន កើតនៅឆ្នាំ ១៦១៦ ហើយធំឡើងនៅក្នុងកន្លែងស្ងប់ស្ងាត់មួយនៅទីក្រុង Oxfordshire ។ នៅអាយុ ១២ ឆ្នាំ លោកបានចូលរៀននៅមហាវិទ្យាល័យ Oxford ហើយទទួលបានបរិញ្ញាប័ត្រ នៅឆ្នាំ ១៦៣២ ហើយនិងបរិញ្ញាប័ត្រជាន់ខ្ពស់ នៅឆ្នាំ ១៦៣៥ ។ អូវ៉ិន គឺជាអ្នកដែលបានសិក្សាវិជ្ជាព្រះគម្ពីរដ៏ល្បីល្បាញបំផុតម្នាក់នៅក្នុងប្រទេសអង់គ្លេស។
សៀវភៅទីមួយរបស់អូវ៉ិន ត្រូវបានបោះពុម្ពនៅឆ្នាំ១៦៤២ ហើយសៀវភៅចុងក្រោយរបស់គាត់ពេលនោះគឺកំពុងតែឆ្លងកាត់រោងពុម្ពនៅឡើយ លោកក៏បានទទួលមរណភាពទៅ គឺនៅឆ្នាំ ១៦៨៣។ ការងារសរសេរសៀវភៅរបស់គាត់ សរុបទាំងអស់មាន ២៤ ក្បាល។
លោក អលីវើ ក្រមវែល បានប្រើលោក ចន អូវ៉ិន ជាគ្រូបង្រៀនព្រះបន្ទូលផ្ទាល់ខ្លួនរបស់លោក អស់រយៈពេលជាច្រើនឆ្នាំ ហើយឲ្យគាត់បានអធិប្បាយដល់ពួករដ្ឋសភាជាច្រើនដង តាំងពីឆ្នាំ ១៦៤៦ មក ។ អូវ៉ិន បានបម្រើព្រះជាគ្រូគង្វាល ដល់ក្រុមជំនុំចំនួន៣ នៅក្នុងមួយជីវិតរបស់គាត់។
អូវ៉ិន បានរៀបអាពាហ៍ពិពាហ៍ពីរដង។ ភរិយាទី១ របស់គាត់បានទទួលមរណភាពនៅឆ្នាំ១៦៧៦។ គាត់មានកូន ១១នាក់ តែគ្មានកូនណាម្នាក់ដែលមានជីវិតនៅរស់ទេ។ ផ្នូររបស់លោកនៅតែត្រូវបានរក្សាទុកនៅទីបញ្ចុះសព Bunhill Fields ផ្លូវ ស៊ីធី ក្រុងឡុនដុន។
សៀវភៅ «ការស្លាប់របស់សេចក្ដីស្លាប់នៅក្នុងការសុគតរបស់ព្រះគ្រីស្ទ»ដែលត្រូវបានផ្ដល់ជូនជារបៀបងាយស្រួលអាននេះ ត្រូវបានបោះពុម្ពដោយ លោក ចន អូវ៉ិន នៅឆ្នាំ ១៦៤៧ ។ គេលើកឡើងថា គ្មាននរណាម្នាក់ដែលធ្លាប់ទទួលបានជោគជ័យនៅក្នុងការបង្ហាញថា សំណេររបស់អូវ៉ិន ដែលពន្យល់យ៉ាងក្បោះក្បាយពេញលេញនិងការការពារពីបទគម្ពីរនៅទីនេះ មិនត្រឹមត្រូវឡើយ។

ទំព័រ: ១៥០
តម្លៃ: ៣ ដុល្លារ
Download for FREE:
Download “Life By His Death PDF” Life-By-His-Death-in-Khmer.pdf – Downloaded 2327 times – 466.95 KB