
Story Of Hope (Good Soil)
ដំណើររឿងនៃក្តីសង្ឃឹម (សិស្ស)
The Bible is the greatest book ever written. Think of it this way: The 66 books of the Bible were written over a period of more than 1,500 years by some 40 different authors, representing many periods of history from different regions, with different philosophies, politics, and traditions, with different levels of study, family histories, and personalities. Parts of the Bible were also written in three different languages and on three different continents.
ព្រះគម្ពីរគឺជាសៀវភៅដ៏អស្ចារ្យបំផុតដែលធ្លាប់បាននិពន្ធឡើង។ សូមនឹកស្រមៃដូចនេះ៖ សៀវភៅទាំង ៦៦ កណ្ឌនៃព្រះគម្ពីរដែលបាននិពន្ធឡើងត្រូវបានសរសេរក្នុងអំឡុងពេលច្រើនជាង ១៥០០ឆ្នាំ ដោយអ្នកនិពន្ធ ខុសៗគ្នាប្រមាណ ៤០នាក់ ដែលតំណាងឲ្យយុគសម័យនៃប្រវត្តិសាស្ត្រជាច្រើនពីតំបន់ខុសៗគ្នាទស្សនៈ នយោបាយ និងប្រពៃណីខុសៗគ្នាកម្រិតលើការសិក្សាការងារប្រវត្តិគ្រួសារ និងបុគ្គលិកលក្ខណៈមនុស្ស ខុសៗគ្នា។ ចំណែកឯភាគមួយចំនួននៃព្រះគម្ពីរក៏ត្រូវបាននិពន្ធឡើងក្នុងបីភាសាខុសៗគ្នា និងលើបីទ្វីបខុសៗគ្នាដែរ។