
Sweetheart
ម្ចាស់ស្នេហ៍
Authors:Lydia Brownback, Amanda Criss, Vince Miller, John Piper, Ben Reaoch, Marshall Segal, Jordan Standridge, Timothy Trudeau, Nathan Wells and Stephen Witmer
What is love? Some people think that love is a medicine, or that love is a poison. Some say love is confusing, or that love makes us crazy. What do you think? How does the Bible speak of romantic relationships that glorify God? This booklet describes the qualities of a future partner that we should aspire to marry and also has helpful pre-wedding questions that should be answered such as whether a believer should marry an unbeliever. In addition, this book also gives some lessons for dating, breaking up, as well as highlights the benefits of singleness.
តើស្នេហាជាអ្វី? អ្នកខ្លះយល់ថា ស្នេហាជាឱសថ ស្នេហាជាថ្នាំពុល ស្នេហាធ្វើឲ្យវិលវល់ ស្នេហាធ្វើឲ្យឆ្កួត ស្នេហាធ្វើឲ្យបាយមិននឹកទឹកមិនស្រេក។ល។ នេះបើយោងតាមមតិរបស់យុវជនមួយចំនួនដែលបានលើកឡើង នៅបច្ចុប្បន្ននេះ។ ចុះ តើមិត្តអ្នកអានយល់យ៉ាងដូចម្ដេចវិញ? តើព្រះគម្ពីរមានលើកឡើងពីទំនាក់ទំនងស្នេហាដែលថ្វាយសិរីល្អដល់ព្រះជាម្ចាស់យ៉ាងដូចម្ដេចដែរ? កូនសៀវភៅមួយក្បាលនេះមានរៀបរាប់ពីលក្ខណសម្បត្តិដៃគូអនាគតដែលយើងគួរប្រាថ្នាចង់រៀបការជាមួយ និងមានសំណួរត្រៀមសួរមុនរៀបការ ក៏ដូចជាការបកស្រាយថា តើអ្នកជឿគួររៀបការជាមួយនឹងអ្នកមិនជឿ។ លើសពីនេះទៅទៀត សៀវភៅនេះក៏មានលើកឡើងពីមេរៀនមួយចំនួនពេលយើងប្រឈមមុខនឹងការបរាជ័យរឿងស្នេហា ក៏ដូចជាអត្ថប្រយោជន៍នៃការនៅលីវ និងយោបល់ពីការតាមស្រឡាញ់គ្នា។ «ព្រះជាម្ចាស់មិនគ្រាន់តែផ្គូផ្គងប្ដី និងប្រពន្ធនោះទេ តែទ្រង់ក៏ជាអ្នកដែលនាំពួកគេឲ្យជួបគ្នាផងដែរ»។ (លោកគ្រូ ធីមូធី ទ្រូឌេវ)