
The Confessions of Augustine
ការលន់តួ
Author:Augustine
Confessions is the profound autobiographical masterpiece of Aurelius Augustine of Hippo, penned in Latin between AD 397 and 400. This seminal work, heralded as the first autobiography in Western literature, intimately explores Augustine's journey from a life marked by sin and spiritual restlessness to his transformative embrace of Christ.
សៀវភៅដែលបងប្អូនកំពុងតែកាន់នៅក្នុងដៃនេះគឺជាសៀវភៅដ៏សំខាន់មួយក្នុងចំណោមសៀវភៅដ៏សំខាន់នានាដែលធ្លាប់បាននិពន្ធឡើង។ លោកគ្រូ អ័រិលឡីស៍ អហ្គស្ទីន (Aurelius Augustine) គឺជាអ្នកនិពន្ធសៀវភៅនេះប្រមាណជា ១៥០០ ឆ្នាំមុន។ បន្ទាប់ពីសម័យជំនាន់ព្រះយេស៊ូវ និងសាវ័ក ប៉ុល នោះលោកគ្រូ អហ្គស្ទីន គឺជាបុគ្គលដែលបានជះឥទ្ធិពលលើក្រុមជំនុំគ្រីស្ទបរិស័ទខ្លាំងជាងបុគ្គលទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ ហើយទោះបើលោកអ្នកទំនងជាមិនដែលធ្លាប់ឮអំពីគាត់រហូតមកដល់ពេលនេះក៏ដោយក៏សេចក្ដីអធិស្ឋានរបស់យើងខ្ញុំគឺថាសូមឲ្យ ព្រះអម្ចាស់នឹងប្រើប្រាស់សៀវភៅនេះ ដើម្បីជួយពង្រឹងជំនឿរបស់លោកអ្នក និងនាំឲ្យលោកអ្នកកាន់តែក្លាយដូចជារូបអង្គព្រះគ្រីស្ទថែមទៀត។