
The Purpose Driven Life
ជីវិតដែលជំរុញដោយគោលបំណង
Author:wordsoflife
The Purpose Driven Life is a blueprint for Christian living in the 21st century, based on God’s eternal purpose, not on cultural values. Using over 1,200 scripture quotations and references, it provides a commonly used definition of worship, fellowship, discipleship, ministry, and evangelism. Rick Warren provides the essence of what life is all about. This is a book of hope and encouragement that you will read and reread and that will become a treasure for generations to come. Rick Warren is the pastor of Saddleback Church in Lake Forest, California, the largest and most well-known church in the world. Purpose Driven Church has sold over a million copies in 20 languages. He is the winner of the Gold Medallion Award, given to one of the 100 Christian books that changed the 20th century. Price: $3 Pages: 414 pages
សៀវភៅ ជីវិតដែលជំរុញដោយគោលបំណង គឺជាគម្រោងសម្រាប់ការរស់នៅរបស់គ្រីស្ទបរិស័ទនៅក្នុងសតវត្សទី២១ ដែលផ្អែកលើគោលបំណងដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ មិនមែនផ្នែកលើតម្លៃខាវប្បធម៌ទេ។ ការប្រើការដក់ស្រង់និងសេចក្តីយោងពីបទគម្ពីរជាង១២០០ ធ្វើឲ្យមាននិយមន័យនៃការថ្វាយបង្គំ ការប្រកបគ្នា ភាពជាសិស្ស ព័ន្ធកិច្ច និងការផ្សាយដំណឹងល្អដែលត្រូវបានគេប្រើជាទូទៅ។ លោក រីក វ៉រិនបានផ្តល់ខ្លឹមសារនៃអ្វីដែលទាក់ទងនឹងជីវិត។ នេះគឺជាសៀវភៅនៃក្ដីសង្ឃឹម និងការលើកទឹកចិត្តដែលលោកអ្នកនឹងអាន ហើយអានម្តងទៀតហើយវានឹងក្លាយជាទ្រព្យដ៏បុរាណមួយសម្រាប់ជំនាន់ថ្មីដែលនឹងចូលមកដល់។លោក រីក វ៉រិន គឺជាគ្រូគង្វាលនៅព្រះវិហារសែដដលប៊ែក(Saddleback Church)នៅឡែក ហ្វ័ររែស(Lake Forest)រដ្ឋកាលីហ្វនីញ៉ា(California)ដែលជាក្រុមជំនុំដ៏ធំបំផុត និងជាក្រុមជំនុំដែលល្បីល្បាញ់បំផុត។ សៀវភៅ ក្រុមជំនុំដែលជំរុញដោយគោលបំណង ត្រូវបានលក់ដាច់ជាងមួយលានក្បាលក្នុង២០ភាសា។ លោកគឺជាអ្នកដែលឈ្នះពានរង្វាន់ហ្គោលមេដលលាន(Gold Medallion)ពានរង្វាន់នេះត្រូវបានប្រគល់ឲ្យសៀវភៅមួយក្នុងចំណោមសៀវភៅគ្រីស្ទបរិស័ទ ១០០ដែលបានផ្លាស់ប្ដូរសតវត្សទី២០។តម្លៃ៖៣ដុល្លារទំព័រ៖៤១៤ទំព័រ