
True Discipleship
សិស្សដ៏ពិតរបស់ព្រះយេស៊ូវ
Author:William MacDonald
The Lord Jesus made stringent demands on those who would be His disciples—demands that are all but overlooked in this day of luxury living. Too often we look on Christianity as an escape from hell and a guarantee of heaven. Beyond that, we feel that we have every right to enjoy the best that this life has to offer. We know that there are those strong verses on discipleship in the Bible, but we have difficulty reconciling them with our ideas of what Christianity should be.
And yet the words of the Lord Jesus are clear enough. There is scarcely any room for misunderstanding if we accept them at their face value.
And yet the words of the Lord Jesus are clear enough. There is scarcely any room for misunderstanding if we accept them at their face value.
ព្រះអម្ចាស់យេស៊ូវបានទាមទារយ៉ាងតឹងរ៉ឹងលើពួកអ្នកដែលនឹងក្លាយទៅជាសិស្សរបស់ទ្រង់ ប៉ុន្តែមនុស្សគ្រប់គ្នាក្នុងសម័យដ៏ហ៊ឺហានាពេលបច្ចុប្បន្ននេះ ស្ទើរតែមើលរំលងលើការទាមទារទាំងអស់នោះបាត់ទៅហើយ។ ជារឿយៗយើងច្រឡំដោយស្មានថា ការធ្វើជាគ្រីស្ទបរិស័ទគឺដូចជាការរត់គេចពីស្ថាននរក ហើយធានាថានឹងបានទៅស្ថានសួគ៌។ លើសពីនេះទៅទៀត យើងគិតថា គ្រីស្ទបរិស័ទមានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងតាមចិត្ត ដើម្បីធ្វើឲ្យជីវិតសប្បាយរីករាយ។ យើងបានដឹងហើយថា មានខគម្ពីរតឹងរ៉ឹងមួយចំនួនស្ដីពីភាពជាសិស្សនៅក្នុងព្រះគម្ពីរ ប៉ុន្តែយើងមានការលំបាកក្នុងការធ្វើឲ្យខគម្ពីរទាំងនោះស្របទៅនឹងគំនិតរបស់យើងដែលគិតថា ជីវិតជាគ្រីស្ទបរិស័ទគួរមានលក្ខណៈល្អបែបនេះ ឬបែបនោះណាស់។
ទោះបើយ៉ាងនេះក្តី ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវបានបញ្ជាក់យ៉ាងច្បាស់លាស់ហើយពីលក្ខខណ្ឌនៃភាពជាសិស្សរបស់ទ្រង់។ វាមិនគួរនឹងពិបាកយល់សោះ ប្រសិនបើយើងព្រមទទួលស្គាល់នូវអត្ថន័យជាក់ស្ដែងនៃខគម្ពីរទាំងនោះ។
ទោះបើយ៉ាងនេះក្តី ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវបានបញ្ជាក់យ៉ាងច្បាស់លាស់ហើយពីលក្ខខណ្ឌនៃភាពជាសិស្សរបស់ទ្រង់។ វាមិនគួរនឹងពិបាកយល់សោះ ប្រសិនបើយើងព្រមទទួលស្គាល់នូវអត្ថន័យជាក់ស្ដែងនៃខគម្ពីរទាំងនោះ។