More stories

  • in

    កិច្ចដ៏អស្ចារ្យទាំង ៧ នៃឈើឆ្កាង

    សៀវភៅ កិច្ចដ៏អស្ចារ្យទាំង ៧ នៃឈើឆ្កាង  និពន្ធដោយ លោក វីលឃីន វ៉ាន ឌី ខាម (Wilkin van de Kamp) សេចក្ដីពណ៌នា តាំងពីដើមមក មិនដែលមានសៀវភៅណា ដែលបានសរសេររ៉ាយរាប់យ៉ាងលម្អិត ក្បោះក្បាយ ពីដំណើរ ១៨ ម៉ោងចុងក្រោយ មុនព្រះគ្រីស្ទត្រូវសុគតនោះទេ។ អ្នកនឹងអាចចូលទៅកាន់ទីដំណើរដ៏រន្ធត់ស្ញប់ស្ញែង ក្នុងគ្រាទាំង ៧ លើក នៅពេលព្រះលោហិតរបស់ព្រះយេស៊ូវបានបង្ហូរ ដើម្បីជាប្រយោជន៍ឲ្យអ្នកទទួលបាននូវកិច្ចដ៏អស្ចារ្យនៃឈើឆ្កាងមកក្នុងជីវិតរបស់អ្នក។  គ្រាទាំង ៧ លើក ដែលព្រះយេស៊ូវបានបង្ហូរព្រះលោហិត មិនមែនជាហេតុកើតឡើងដោយចៃដន្យនោះទេ។   គ្រានីមួយៗ គឺជាកិច្ចសម្រេចរបស់ពាក្យទំនាយ ដែលថ្លែងឡើងដោយព្រះវិញ្ញាណព្រះ ជាអ្នកបណ្ដាលអស់រាប់រយឆ្នាំកន្លង ហើយកិច្ចការទាំងនេះ ត្រូវបានសម្រេចតាមផែនការនៃព្រះ។ ទ្រង់ត្រូវប្រហារដោយទាហានរ៉ូម៉ាំងជាអ្នកមានបាប។ ហើយប្រៀបដូចមហាបូជាចារ្យត្រូវប្រោះឈាមនៃសត្វថ្វាយយញ្ញបូជានៅលើដីចំនួន ៧ ដង នាថ្ងៃថ្វាយតង្វាយធួន នោះក្នុងរបៀបដូចគ្នាព្រះយេស៊ូវបានខ្ចាយព្រះលោហិតរបស់ទ្រង់ចំនួន ៧ ដង ជោកជាំលើធរណី។ ប្រសិនបើយើងជឿថាព្រះយេស៊ូវបានថ្វាយលោហិតទ្រង់ នៅក្នុងរបៀបដ៏ឥតខ្ចោះនេះសម្រាប់យើង នោះព្រះបុត្រាព្រះក៏នឹងជ្រាបចូលមកកាន់ជីវិតរបស់យើង និងនាំកិច្ចដ៏អស្ចារ្យ ម្ដងហើយម្ដងទៀត សម្រាប់ជីវិតនោះដែរ។ […] More