Compass
September 2, 2021The Story of Hope
January 27, 2022ហេតុអ្វីបានជាមានដំណឹងល្អក្លែងក្លាយ និងព្រះគ្រីស្ទក្លែងក្លាយច្រើនដូច្នេះ? គឺមូលហេតុដូចគ្នាដែលមានក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយច្រើនដែរ៖ ពីព្រោះមានតំលៃខ្ពស់ណាស់! អារក្សសាតាំងដឹងថា ដំណឹងល្អរបស់ព្រះគ្រីស្ទ គឺជារបស់ដ៏មានតម្លៃបំផុតនៅក្នុងពិភពលោក។ ដំណឹងល្អគឺជា «ព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ» (រ៉ូម ១ៈ១៦) ហើយអារក្សសាតាំងស្អប់ដំណឹងល្អនោះដោយអស់ពីចិត្ត។ ដូច្នេះគ្រប់ទីកន្លែងដែលដំណឹងល្អទទួលបានជោគជ័យ សាតាំងដឹកនាំគ្រូក្លែងក្លាយ ឲ្យបង្កើតដំណឹងល្អក្លែងក្លាយ និងព្រះគ្រីស្ទក្លែងក្លាយ។
ហេតុនេះហើយបានជាមានក្រុមខុសឆ្គងជាច្រើន ដែលមកពី អាមេរិក កូរ៉េ ចិន និងអាហ្វ្រិក។ តំបន់ទាំងនោះ គឺជាកន្លែងដែលដំណឹងល្អបានទទួលជោគជ័យយ៉ាងខ្លាំង។ ក្រុមខុសឆ្គងចូលចិត្តបញ្ឆោតគ្រីស្ទបរិស័ទថ្មី។ តើពួកគេរកគ្រីស្ទបរិស័ទថ្មីនៅឯណា? គឺនៅកន្លែងណាដែលដំណឹងល្អកំពុងរីកចម្រើនឡើង។ កាលពីសាមសិបឆ្នាំមុន ប្រទេសកម្ពុជា មិនសូវមានក្រុមខុសឆ្គងទេ ពីព្រោះមិនសូវមានគ្រីស្ទបរិស័ទថ្មីសម្រាប់ក្រុមខុសឆ្គងលួចឡើយ។ ការលួចសមាជិកក្រុមជំនុំ គឺជាមធ្យោបាយចម្បងដែលក្រុមខុសឆ្គងលូតលាស់។ ប៉ុន្តែបច្ចុប្បន្ននេះ មានគ្រីស្ទបរិស័ទរាប់សែននាក់ និងក្រុមជំនុំរាប់ពាន់ ដូច្នេះក្រុមខុសឆ្គងបានលុកលុយដោយព្រះគ្រីស្ទក្លែងក្លាយ និងដំណឹងល្អក្លែងក្លាយរបស់ពួកគេ។
និពន្ធដោយ៖ ចេ. ឌី. ក្រោលី
Download “TrueReligionAndCounterfeitReligionKhmerFree-1.pdf” TrueReligionAndCounterfeitReligionKhmerFree-1.pdf – Downloaded 1981 times – 3.22 MB