The Confessions of Augustine
October 11, 2023ខ្ញុំបានសម្លឹងឃើញផ្នែកខ្លះនៃសៀវភៅ «កុំធ្វើឲ្យជំងឺមហារីករបស់អ្នកក្លាយជាឥតប្រយោជន៍» នេះពិតជាលើកទឹកចិត្ត និងបង្ហាញខ្ញុំឲ្យឃើញពីព្រះមួយអង្គដែលតែងតែមានគោលបំណងជាក់លាក់សម្រាប់ជីវិតរបស់ខ្ញុំ និងគ្រីស្ទបរិស័ទគ្រប់រូប។ ខ្ញុំគិតថាសៀវភៅនេះមានប្រយោជន៍ក្នុងការអាន និងលើកទឹកសម្រាប់អ្នកដែលស្ថិតក្នុងគ្រាលំបាក និងមានបញ្ហាប្រឈមផ្សេងៗនៅក្នុងជីវិត ហើយក៏ផ្តល់គំនិតក្នុងការត្រៀមខ្លួនសម្រាប់អ្នកដែលមិនទាន់ជួបប្រទះបញ្ហា និងការលំបាកទាំងអស់នោះដែរ។ ក្នុងសៀវភៅតូចមួយនេះមានខគម្ពីរលើកចិត្តយ៉ាងច្រើន និងវាក៏បានបង្ហាញពីអំណាចរបស់ព្រះ ហើយទ្រង់ជាដំណោះស្រាយសម្រាប់បញ្ហាជីវិតរបស់យើង។
ជាក់ស្ដែង ពេលខ្លះនៅក្នុងជីវិតរបស់យើង ទ្រង់ផ្លាស់ប្ដូរស្ថានភាពដ៏អាក្រក់ណាមួយឲ្យទៅជាល្អបាន។ ហើយពេលខ្លះ ទ្រង់ក៏ផ្តល់ឲ្យយើងទទួលរងទុក្ខជាមួយជំងឺមហារីក និងជំងឺធ្ងន់ធ្ងរដែលពិបាកព្យាបាល ឬបញ្ហាផ្សេងៗដែលពិបាកដោះស្រាយ ដើម្បីឲ្យយើងសម្លឹងមើលទៅទ្រង់ ហើយជឿទុកចិត្តលើទ្រង់គ្រប់ពេលវេលានៅក្នុងជីវិតរបស់យើង។ អ្វីដែលទ្រង់អនុញ្ញាតឲ្យកើតឡើងក្នុងជីវិតរបស់យើងគឺ ទ្រង់តែងតែមានគោលបំណងច្បាស់លាស់ទៅលើវា ទោះបីពេលខ្លះ យើងមិនអាចយល់បានអំពីបំណងហរទ័យទ្រង់ក៏ដោយ។ មនុស្សភាគច្រើនតែងតែផ្ដោតលើបញ្ហា និងទុក្ខវេទនារបស់ពួកគេរៀងខ្លួន ប៉ុន្តែលោកគ្រូ Piper ឲ្យយើងសម្លឹងទៅមើលបញ្ហា (ជំងឺមហារីក) ថាជាឱកាសមួយ ដើម្បីលើកតម្កើងព្រះ និងជួយឲ្យគ្រីស្ទបរិស័ទគ្រប់រូបបន្តទុកចិត្តព្រះ។
នៅពេលដែលយើងផ្ដោតទៅលើបញ្ហាជីវិតផ្ទាល់ជាជាងព្រះ នោះវានឹងធ្វើឲ្យយើងនៅឆ្ងាយពីវត្តមានរបស់ព្រះបន្តិចម្តងៗ។ ដូច្នេះហើយ យើងត្រូវដឹងថាជំងឺមហារីក ការរងទុក្ខ វាកើតក្នុងជីវិតរបស់យើងអាចបណ្ដាលឲ្យយើងឈឺចាប់បណ្ដោះអាសន្ន ប៉ុន្តែវាមិនអាចដកសេចក្តីសង្ឃឹមដ៏រស់ដែលយើងមាននៅក្នុងព្រះគ្រីស្ទ និងសិរីល្អក្នុងទ្រង់នាពេលអនាគត។
—លោក ង៉ែត វិទូ
Download “Dont-Waste-Your-Cancer-Without-Mark-and-Bleed.pdf” Dont-Waste-Your-Cancer-Without-Mark-and-Bleed.pdf – Downloaded 59 times – 1.68 MBEmail: [email protected]
Tel: +85578943658