October 26, 2023

The Confessions of Augustine

សៀវភៅ ការលន់តួ គឺ​ជា​សៀភៅ​ដ៏សំខាន់បំផុតមួយក្នុងពិភពលោក។ ហើយឥឡូវនេះមានជាភាសាខ្មែរ។
September 5, 2023

What the Bible Teaches

វគ្គ​សិក្សា​នេះ​បាន​សរសេរ​ឡើង ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​អំពី​ប្រធានបទ​ដ៏​សំខាន់ៗ​ជា​ច្រើន​ដែល​មាន​សារៈសំខាន់​អស់​កល្ប​ជានិច្ច។ នៅ​ពេល​លោក​អ្នក​សិក្សា នោះ​លោក​អ្នក​នឹង​មើល​ឃើញ​ថា តើ​ព្រះ​ជាម្ចាស់​នៃ​ព្រះ​គម្ពីរ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រី​បែក​ចេញពី​ព្រះ​ជាម្ចាស់ តម្លៃ​នៃ​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ហើយ​និង​របៀប​ដែល​អ្នក​អាច​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​បាន។ Email: [email protected] Phone: 011 393 910
August 7, 2023

Preparing for Marriage in Jesus Christ

សៀវភៅ​មួយ​នេះ​គឺ​ជា​ជំនួយ​ដល់​លោក​អ្នក​ឲ្យ​មាន​ការ​គិត​វែង​ឆ្ងាយ ហើយ​និង​ជួយ​លោក​អ្នក​ឲ្យ​ស្វែង​រក​ឃើញ​ពី​បំណង​ព្រះ​ហឫទ័យ​ព្រះ​យ៉ាង​ពិត​ប្រាកដ ដើម្បី​ឲ្យ​លោក​អ្នក​ឆ្លុះ​បញ្ចាំង​ឃើញ​ថា តើ​បុរសឬ​នារី​ដែល​លោក​អ្នក​កំពុង​ជ្រើស​រើស​នោះ​ពិត​ជា​ស័ក្តិ​សម​ជា​មួយ​លោក​អ្នក​ក្នុង​ការ​បន្ត​ដំណើរ​ជីវិត​ជា​មួយ​គ្នា ឬ​ការ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ? និពន្ធដោយ៖ Scott Sward
July 25, 2023

ចូរមកតាមខ្ញុំ

ការលីឈើឆ្កាងរបស់ខ្លួនដើរតាមព្រះយេស៊ូវគ្រីស្ទ ចាំបាច់ណាស់សម្រាប់យើងទាំងអស់គ្នា។ តាមពិត ព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលដោយផ្ទាល់ ហើយធ្ងន់ៗថា អស់អ្នកណាមិនផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយទៅតាមទ្រង់ នោះមិនគួរនឹងទ្រង់ឡើយ (ម៉ាថាយ១០៖៣៨)។
February 17, 2023

ដាវិន ខុសត្រង់ណា?

លោក ឆាលស៍​ ​ដាវីន​ បានគិតថា កោសិកា​នីមួយៗ ​គឺ​សាមញ្ញបំផុតដូចជាដុំចាហួយតែប៉ុណ្ណោះ​។​ ប៉ុន្តែ ឥឡូវនេះយើងដឹងថា​កោសិកានីមួយៗប្រៀបដូចជាទីក្រុង​ដែលពោរពេញដោយរោងចក្រ ហើយមានប្រព័ន្ធទំនាក់ទំនង​ដែលអាចប្រៀបធៀបទៅនឹងប្រព័ន្ធអ៊ីនធឺណិត!​ ក្នុងសៀវភៅនេះ វេជ្ជបណ្ឌិត​ ​ចន​ ​ស៊ី​ ​សាន់​ហ្វ​ដ (John C. Sanford)​ ​​បង្ហាញថា លោក ដាវីន​ខុស​អំពី​រឿង​ជា​ច្រើន រួមទាំង កោសិកា ហ្វូស៊ីល ហ្សែន​ ព្រះគម្ពីរ និង​​ព្រះជាម្ចាស់។ […]
December 29, 2022

សំណួរ-ចម្លើយគោលជំនឿគ្រីស្ទានខ្លីជាភាសាខ្មែរ

យើងខ្ញុំសង្ឃឹមថា សំណួរ-ចម្លើយគោលជំនឿគ្រីស្ទានខ្លីជាភាសាខ្មែរ នេះ មានប្រយោជន៍សម្រាប់ក្រុមជំនុំគ្រីស្ទាន គ្រីស្ទាន និងមនុស្សជនទូទៅទាំងក្មេង ទាំងចាស់ដែលព្រះវិញ្ញាណបណ្ដាលចិត្តឲ្យចង់ស្គាល់អំពីព្រះដ៏មានព្រះជន្មគង់នៅ ព្រះដ៏ជាម្ចាស់នៃស្ថានសួគ៌ ព្រះដ៏ជាព្រះអាទិករ ដែលគ្រប់គ្រងលើចក្រវាឡទាំងមូល ដែលមានអំណាចលើអស់ទាំងវិញ្ញាណ ព្រមទាំងយល់ច្បាស់ពីអំពើបាប សេចក្ដីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ក្រិឹត្យវិន័យដែលព្រះសព្វព្រះទ័យឲ្យរាស្ត្ររបស់ទ្រង់ប្រតិបត្តិតាម ពិធីពិសិដ្ឋ និងសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់។ ទំនាក់ទំនង៖ [email protected] ឬក៏ +85510284614
February 1, 2022

What is the Gospel?

«ព្រះ​គ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប» ១ធីម៉ូថេ ១:១៥
August 14, 2019

Prosperity?

មាន​ដំណឹង​ល្អ​ដ៏​ខុស​ឆ្គង—ដំណឹង​ល្អ​ដែល​សន្យា​ពី​ភាព​ចម្រុង​ចម្រើន—កំពុង​តែ​សាយភាយ​លើ​ទ្វីប​របស់​យើង។ មាន​គ្រូ​នៅ​ក្រុម​ជំនុំ​ជា​ច្រើន​កំពុង​តែ​បង្រៀន​ពី​ដំណឹង​ល្អ​ដ៏​ខុស​ឆ្គង​នេះ។ វា​គឺ​ជា​ការ​កុហក​ដ៏​ពោរ​ពេញ​ដោយ​គ្រោះ​ថ្នាក់​ដែល​យក​សាសនា​មក​គ្រប​បាំង។ អស់​អ្នក​ដែល​បាន​ទទួល​ការ​ជះ​ឥទ្ធិ​ពល​ពី​ការ​បង្រៀន​បែប​នេះ គឺ​កំពុង​តែ​ត្រូវ​បាន​ទទួល​ការ​បង្វែរ​ចេញ​ពី​ដំណឹង​ល្អ​របស់​ព្រះ​ជាម្ចាស់ ទៅ​កាន់​ការ​បោក​បញ្ឆោត​ដែល​យក​មនុស្ស​ធ្វើ​ជា​គោល។ សាវ័ក ប៉ុល បាន​បង្រៀន​ថា គ្មាន​អ្វី​គ្រោះ​ថ្នាក់​ជាង​ការ​ជឿ​តាម​ដំណឹង​ល្អ​ខុស​ឆ្គង​នោះ​ទេ ដូច្នេះ​យើង​ក៏​ចង់​បង្រៀន​ដូច​គាត់​ផង​ដែរ។ គ្មាន​អ្វី​គ្រោះ​ថ្នាក់​លើស​នេះ​ទេ ពីព្រោះ​ព្រលឹង​វិញ្ញាណ​របស់​យើង​រំពឹង​លើ​វា។   There is a false gospel—the prosperity gospel—sweeping across continents. There are many […]