តើការលីឈើឆ្កាងរបស់ខ្លួនមានអត្ថន័យយ៉ាងណា?
ឈើឆ្កាងមិនត្រឹមតែជានិមិត្តរូបនៃសេចក្តីស្លាប់នោះទេ លើសពីនេះទៅទៀត វាគឺជារបៀបដាក់ទោសប្រហារជីវិតមួយដែលអាក្រក់ ឃោរឃៅ ព្រៃផ្សៃ និងពោរពេញដោយភាពអាម៉ាស់បំផុតដល់ទាំងខ្លួនឯង និងក្រុមគ្រួសារ។ ពួករ៉ូមបានប្រើវា ដើម្បីព្រមានបណ្តាជនអោយខ្លាចរអារ បាក់ស្បាត ប្រយោជន៍កុំអោយពួកគេហ៊ានប្រព្រឹត្តិដូចជាអ្នកទោសដែលត្រូវជាប់ឆ្កាងនោះទៀត។ ព្រះយេស៊ូវគ្រីស្ទបានភ្លក់រសជាតិដ៏ល្វីងជូរចត់នេះ។