September 5, 2023

What the Bible Teaches

វគ្គ​សិក្សា​នេះ​បាន​សរសេរ​ឡើង ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​អំពី​ប្រធានបទ​ដ៏​សំខាន់ៗ​ជា​ច្រើន​ដែល​មាន​សារៈសំខាន់​អស់​កល្ប​ជានិច្ច។ នៅ​ពេល​លោក​អ្នក​សិក្សា នោះ​លោក​អ្នក​នឹង​មើល​ឃើញ​ថា តើ​ព្រះ​ជាម្ចាស់​នៃ​ព្រះ​គម្ពីរ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រី​បែក​ចេញពី​ព្រះ​ជាម្ចាស់ តម្លៃ​នៃ​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ហើយ​និង​របៀប​ដែល​អ្នក​អាច​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​បាន។ Email: [email protected] Phone: 011 393 910
August 7, 2023

Preparing for Marriage in Jesus Christ

សៀវភៅ​មួយ​នេះ​គឺ​ជា​ជំនួយ​ដល់​លោក​អ្នក​ឲ្យ​មាន​ការ​គិត​វែង​ឆ្ងាយ ហើយ​និង​ជួយ​លោក​អ្នក​ឲ្យ​ស្វែង​រក​ឃើញ​ពី​បំណង​ព្រះ​ហឫទ័យ​ព្រះ​យ៉ាង​ពិត​ប្រាកដ ដើម្បី​ឲ្យ​លោក​អ្នក​ឆ្លុះ​បញ្ចាំង​ឃើញ​ថា តើ​បុរសឬ​នារី​ដែល​លោក​អ្នក​កំពុង​ជ្រើស​រើស​នោះ​ពិត​ជា​ស័ក្តិ​សម​ជា​មួយ​លោក​អ្នក​ក្នុង​ការ​បន្ត​ដំណើរ​ជីវិត​ជា​មួយ​គ្នា ឬ​ការ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ? និពន្ធដោយ៖ Scott Sward
July 25, 2023

ចូរមកតាមខ្ញុំ

ការលីឈើឆ្កាងរបស់ខ្លួនដើរតាមព្រះយេស៊ូវគ្រីស្ទ ចាំបាច់ណាស់សម្រាប់យើងទាំងអស់គ្នា។ តាមពិត ព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលដោយផ្ទាល់ ហើយធ្ងន់ៗថា អស់អ្នកណាមិនផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយទៅតាមទ្រង់ នោះមិនគួរនឹងទ្រង់ឡើយ (ម៉ាថាយ១០៖៣៨)។
January 27, 2022

The Story of Hope

ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដ៏​អស្ចារ្យ​បំផុត​ដែល​ធ្លាប់​បាន​និពន្ធ​ឡើង។ សូម​នឹក​ស្រមៃ​ដូច​នេះ៖ សៀវភៅ​ទាំង ៦៦ កណ្ឌ​នៃ​ព្រះ​គម្ពីរ​ដែល​បាន​និពន្ធ​ឡើង​ត្រូវ​បាន​សរសេរ​ក្នុង​អំឡុង​ពេល​ច្រើន​ជាង ១៥០០ ឆ្នាំ​ដោយ​អ្នក​និពន្ធ ខុសៗ​គ្នា​ប្រមាណ ៤០ នាក់​ដែល​តំណាង​ឲ្យ​យុគសម័យ​នៃ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ពី​តំបន់​ខុសៗ​គ្នា​ទស្សនៈ នយោបាយ និង​ប្រពៃណី​ខុសៗ​គ្នា​កម្រិត​លើ​ការ​សិក្សា​ការ​ងារ​ប្រវត្តិ​គ្រួសារ និង​បុគ្គលិក​លក្ខណៈ​មនុស្ស ខុសៗ​គ្នា។ ចំណែក​ឯ​ភាគ​មួយ​ចំនួន​នៃ​ព្រះ​គម្ពីរ​ក៏​ត្រូវ​បាន​និពន្ធ​ឡើង​ក្នុង​បី​ភាសា​ខុសៗ​គ្នា និង​លើ​បី​ទ្វីប​ខុសៗ​គ្នា​ដែរ។ © 2007-2016 Good Soil Evangelism and Discipleship សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖ +855 […]
June 14, 2019

ESV Concise Bible Atlas

សៀវភៅ​ផែនទី​នៃ​ព្រះ​គម្ពីរ​នេះ ផ្ដល់​ជូន​មក​នូវ​ការ​មើល​រូបភាព​​យ៉ាង​ត្រួសៗ​ពី​ភូមិសាស្ត្រ​នៃ​ព្រះ​គម្ពីរ​ដែល​អាច​យក​តាម​ខ្លួន​បាន ហើយ​ក៏​អាច​ជាវ​ក្នុង​តម្លៃ​ដ៏​ធូរ​ថ្លៃ​បាន​ផង​ដែរ។ ផែនទី​នេះ​សម្រិតសម្រាំង​ចេញ​ពី​ផែនទី​ដើម​នៅ​ក្នុង Crossway ESV Bible Atlas រួម​ទាំង​ការ​កែច្នៃ​ដ៏​ល្អ​ប្រសើរ​ដែល​មាន​លើក​ឡើង​អំពី​ផែនទី​ដ៏​សំខាន់ៗ បទ​បង្ហាញ និង​រូបភាព​អម​ជាមួយ​នឹង​សេចក្ដី​អត្ថាធិប្បាយ​ខ្លីៗ។ ជំពូក​អំពី​សម័យកាល​ពួក​ព្ធយុកោ នគរ​សាសន៍​អ៊‌ីស្រាអែល និង​នគរ​សាសន៍​យូដា ហើយ​សម័យកាល​​ព្រះ​គ្រីស្ទ ព្រម​ទាំង​ប្រធានបទ​ផ្សេងៗ​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ត្រួសៗ​សម្រាប់​អស់​អ្នក​ដែល​ស្វែង​យល់​​អំពី​សម័យកាល និង​ទី​កន្លែង​នៃ​ព្រះ​គម្ពីរ។ យើង​ក៏​បាន​រៀបរៀង​តារាង​ឈ្មោះ​សម្រាប់​ទីកន្លែង​នៃ​ផែនទី​ផង​ដែរ។ សិស្សានុសិស្ស និង​អ្នក​ចូល​រួម​សិក្សា​ព្រះ​គម្ពីរ ហើយ​និង​អ្នក​អាន​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​ឃើញ​ថា សៀវភៅ​ផែនទី​នេះ​គឺ​ជា​ឯកសារ​យោង​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​យល់​ព្រះ​គម្ពីរ និង​ជា​ធនធាន​ដែល​នឹង​ជួយ​ពួក​គាត់​ឲ្យ​កាន់​តែ​មាន​បទពិសោធន៍​ល្អៗ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ទៀត​ផង។រួមបញ្ចូលទាំងការចូលទៅប្រើប្រាស់ផែនទីលើបណ្តាញ៖ https://khmerbibleatlas.com តម្លៃ៖ $៤ […]