February 24, 2022

Building Foundations for a Godly Marriage: A Pre-Marriage, Marriage Counseling Study

ជាការពិតអ្នកបានជ្រើសរើសយកការសិក្សានេះមានន័យថា អ្នកយកចិត្តទុកដាក់អំពីការមានអាពាហ៍ពិពាហ៍នៅក្នុងព្រះជាម្ចាស់ ដែលជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការផ្ដោតអារម្មណ៍ទៅលើការសិក្សានេះ គឺជាការប្រឹក្សាយោបល់មុនពេលរៀបអាពាហ៍ពិពាហ៍តាមបទគម្ពីរ ប៉ុន្តែគោលការណ៍ដែលបានបង្រៀននឹងល្អសម្រាប់គូអាពាហ៍ពិពាហ៍ផងដែរ។ ការសិក្សានេះខុសពីការសិក្សាព្រឹក្សាយោបល់ផ្សេងៗ ដោយយើងនឹងមិនផ្ដោតលើចិត្តវិទ្យានោះទេ ប៉ុន្តែផ្ដោតលើព្រះគម្ពីរវិញ។ យើងនឹងបង្រៀនការនេះ ពីព្រោះយើងជឿលើភាពគ្រប់គ្រាន់នៃបទគម្ពីរ។ ២ធីម៉ូថេ ៣:១៦-១៧ ចែងថា: “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេក្ដីសុចរិតឋ ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ”។     សម្រាប់​ព័ត៌មានបន្ថែម […]
January 27, 2022

Worship Poems

បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​នូវ​មេកាព្យ​ជា​ច្រើន​ប្រភេទ​ប្លែកៗ​ពី​គ្នា។ តាំង​ពី​ដើម​រៀង​មក ជនជាតិ​ខ្មែរ​បាន​ប្រើ​កំណាព្យ ដែល​បង្កប់​ទៅ​ដោយ​អត្ថរូប អត្ថរស ព្រម​ទាំង​អត្ថន័យ​យ៉ាង​អស្ចារ្យ និង​រស់​រវើក​បំផុត ដើម្បី​បញ្ជាក់​អំពី​អារម្មណ៍ និង​មនោ​សញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ពី​ក្រអៅ​បេះ​ដូង។ សៀវភៅ​មួយ​ក្បាល​នេះ គឺ​ជា​កំរង​កំណាព្យ​សរសើរ​តម្កើង​ជា​ភាសាខ្មែរ និង​ស្រប​តាម​ផ្នត់​គំនិត​ខ្មែរ សម្រាប់​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ​ជ្រើស​តាំង​របស់​ទ្រង់។ Nal Nhoemvan <[email protected]>
December 24, 2016

Questions of Life

សៀវភៅ​ដែល​លក់ដាច់​លំដាប់​ថ្នាក់អន្តរជាតិនេះ នឹង​ជួយ​ដល់​អ្នក​អាន​ក្នុង​ការ​ឆ្លើ​យ​សំណួរ​សំខាន់ៗ​ដូចជា តើហេតុអ្វីបានជាខ្ញុំមានជីវិតនៅលើផែនដីនេះ? តើ​នឹង​មាន​អ្វីកើតឡើង​បន្ទាប់ពីខ្ញុំស្លាប់ទៅ? ស្ថាបនិក​នៃព័ន្ធកិច្ច Alpha លោក Nicky Gumbel ជួយ​បកស្រាយ​នូវ​សំណួរ​មូលដ្ឋាន​មួយចំនួន​ដែលយើង​ទាំងអស់គ្នាមាន។ សៀវភៅនេះមានការណែនាំជាជំហានៗ ចំពោះមូលដ្ឋាន​នៃជំនឿរបស់គ្រិស្ដបរិស័ទ ដោយអ្នក​ដឹកនាំ​គ្រិស្ដបរិស័ទម្នាក់​ដែល​បានទទួលការគោរព​ពី​មនុស្ស​នៅជុំវិញពិភពលោក។ សៀវភៅនេះ​បង្ហាញនូវប្រធានបទ សំណួរ និងគំនិតប្រឆាំងធំៗ​ចំពោះ​ជំនឿ។ សៀវភៅនេះក៏នឹងនាំយើង​ទៅកាន់​ការធ្វើដំណើរ​មួយដែលយើងនឹង​រកឃើញ​ចម្លើយ​ចំពោះសំណួរពិបាកៗ​សម្រាប់ជីវិត ដោយបទពិសោធន៍ផ្ទាល់ខ្លួន និងគួរឲ្យចាប់អារម្មណ៍។ តម្លៃទូទៅគឺ ៣.៧៥ ដុល្លារ ប៉ុន្តែនៅក្នុងឱកាស​បុណ្យ​ណូអែល​ និងជា​ការ​ផ្សព្វផ្សាយ​ដល់​ការ​បោះពុម្ពផ្សាយ​ថ្មីនេះ យើង​បញ្ចុះតម្លៃត្រឹមតែ ២.៥០ […]
December 30, 2013

Heroes of Faith: The Story Of David

ដំណើរ​រឿង​របស់​ដាវីឌ ខ្នាត ១៤៥ x ១៧៥ មម. ក្រប​ក្រដាស Heroes of Faith: The Story Of David Size: 145 x 175 mm, Paperback Cover UBS Code: David ISBN: 978-1-921445-85-9