March 1, 2019

The Jesus Storybook Bible

សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​បាន​រៀបរាប់​ជា​ច្រើន​គ្រប់​ដំណើរ​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ ចាប់តាំង​ពី​លោក ណូអេ ដល់​លោក ម៉ូសេ និង​​រហូត​ទៅ​ដល់​ស្ដេច ដាវីឌ​ដ៏​អស្ចារ្យ។ រាល់​ដំណើរ​រឿង​នីមួយៗ​បាន​ចង្អុល​បង្ហាញ​ទៅ​កាន់​កុមារ​ម្នាក់។ គឺ​ជា​ម្នាក់​ដែល​គ្រប់​អ្វីៗ​ទាំង​អស់​គឺ​រំពឹង​ផ្អែក​ទៅ​លើ​បុគ្គល​នោះ​ទាំង​ស្រុង…ហើយ​ក៏​មាន​ដំណើរ​រឿង​ជា​ច្រើន​ទៀត​នៅ​ក្នុង​ព្រះ​គម្ពីរ ក៏​ប៉ុន្តែ​គ្រប់​រឿង​ទាំង​អស់​នោះ​គឺ​ជា​ដំណើរ​រឿង​ដ៏​ធំ​​តែ​មួយ​តែ​គត់​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​រឿង​មួយ​នេះ​គឺ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​និង​របៀប​នៃ​ការ​សង្គ្រោះ​របស់​ទ្រង់​ទៅ​កាន់​ពួកគេ​ផង​ដែរ។ សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​ផ្ទាល់​នឹង​ជួយ​ណែនាំ​ដល់​ក្មេងៗ​ក្នុង​ការ​រុករក​ស្រាវជ្រាវ​ដោយ​ខ្លួន​​ពួកគេ​អំពី​បុគ្គល​ម្នាក់ ដែល​បុគ្គល​នោះ​ជា​ចំណុច​ស្នូល​នៃ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់—ហើយ​ក៏​ជា​ចំណុច​ស្នូល​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផង​ដែរ។ ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​នៃ​ក្រឹត្យវិន័យ ឬ​ក៏​ជា​សៀវភៅ​ដែល​និយាយ​អំពី​អ្នក​ក្លាហាន​នោះ​ឡើយ។ គ្រប់​អ្វី​ៗទាំង​អស់​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​សុទ្ធ​សឹងតែ​​ជា​ដំណើរ​រឿង ហើយ​ចំណុច​ស្នូល​នៅ​ក្នុង​រឿង​ទាំង​អស់​នោះ​គឺ​ប្រាប់​អំពី​ទារក​ម្នាក់។ គ្រប់​ដំណើរ​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​ខ្សឹបខ្សៀវ​អំពី​ព្រះ​នាម​ទ្រង់។ លោកអ្នក​អាច​កក់​ឥឡូវ​នេះ​នៅទី​នេះ៖ https://jesusstorybookbiblekhmer.com លោក​អ្នក​ក៏​អាច​ទាញ​យក​ «សៀវភៅ​រឿងព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ» ដោយ​ឥត​គិត​ថ្លៃ៖ https://jesusstorybookbiblekhmer.com តម្លៃ៖ […]
September 5, 2017

The Cost of Viewing Porn

តើ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​នឹង​នាំ​ឲ្យ​លោកអ្នក​ធ្លាក់​នរក​មែន​ឬ? មិត្ត​អ្នក​អាន​ជា​ច្រើន​ដែល​កំពុង​អាន​សៀវភៅ​នេះ ភាគ​ច្រើន​ គឺ​សុទ្ធតែ​កំពុង​ជាប់​ក្នុង​ចំណង​នៃ​អំពើ​បាប​នេះ ហើយ​ក៏​ទំនង​ទាំង​មិន​ដឹង​ថា ខ្លួន​កំពុង​ជាប់​ទៀត​ផង! មាន​មនុស្ស​ជា​ច្រើន នៅ​លើ​លោក​នេះ​បាន​គិត​ថា ការ​មើល​រូបភាព ឬក៏ វីដេអូ​អាសអាភាស​វា​មិនមែន​ជា​បញ្ហា​អ្វី​ទេ តែ​វា​គ្រាន់តែ​ជា​រឿង «ធម្មតា» ប៉ុណ្ណោះ។ ប៉ុន្តែ អស់​អ្នក​ដែល​បាន​បណ្ដោយខ្លួន​មើល​រូប​ពុំ​គប្បី​នឹង​ធ្លាក់​ខ្លួន​ជា​ទាសករ​ក្នុង​អំពើ​បាប​ដ៏​ផ្អែម​ល្ហែម​នេះ។ នៅ​ចុង​បញ្ចប់ ការ​មើល​រូបភាព ឬ​ក៏​ វីដេអូ​អាសអាភាស​នឹង​នាំ​ឲ្យ​លោកអ្នក​ស្លាប់​ជា​មិន​ខាន។ ប៉ុន្តែ សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​អាច​រំដោះ​យើង​ឲ្យ​មាន​សេរីភាព​ចេញ​ពី​ អំពើ​បាប តាមរយៈ​អំណាច​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ! ប្រសិនបើ […]
September 5, 2017

Sweetheart

តើ​ស្នេហា​ជា​អ្វី? អ្នក​ខ្លះ​យល់​ថា ស្នេហា​ជា​ឱសថ ស្នេហា​ជា​ថ្នាំពុល ស្នេហា​ធ្វើ​ឲ្យ​វិលវល់ ស្នេហា​ធ្វើ​ឲ្យ​ឆ្កួត ស្នេហា​ធ្វើ​ឲ្យ​បាយ​មិន​នឹក​ទឹក​មិន​ស្រេក។ល។ នេះ​បើ​យោង​តាម​មតិ​របស់​យុវជន​មួយ​ចំនួន​ដែល​បាន​លើក​ឡើង នៅ​បច្ចុប្បន្ន​នេះ។ ចុះ តើ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ដូចម្ដេច​វិញ? តើ​ព្រះគម្ពីរ​មាន​លើក​ឡើង​ពី​ទំនាក់ទំនង​ស្នេហា​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះជាម្ចាស់​យ៉ាង​ដូច​ម្ដេច​ដែរ? កូន​សៀវភៅ​មួយ​ក្បាល​នេះ​មាន​រៀបរាប់​ពី​លក្ខណសម្បត្តិ​ដៃគូ​អនាគត​ដែល​យើង​គួរ​ប្រាថ្នា​ចង់​រៀបការ​ជាមួយ និង​មាន​សំណួរ​ត្រៀម​សួរ​មុន​រៀបការ ក៏​ដូច​ជា​ការ​បកស្រាយ​ថា តើ​អ្នក​ជឿ​គួរ​រៀបការ​ជាមួយ​នឹង​អ្នក​មិន​ជឿ។ លើស​ពី​នេះ​ទៅ​ទៀត សៀវភៅ​នេះ​ក៏​មាន​លើក​ឡើង​ពី​មេរៀន​មួយ​ចំនួន​ពេល​យើង​ប្រឈមមុខ​នឹង​ការ​បរាជ័យ​រឿង​ស្នេហា ក៏​ដូចជា​អត្ថប្រយោជន៍​នៃ​ការ​នៅ​លីវ និង​យោបល់​ពី​ការ​តាម​ស្រឡាញ់​គ្នា។ «ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​ផ្គូផ្គង​ប្ដី និង​ប្រពន្ធ​នោះ​ទេ តែ​ទ្រង់​ក៏​ជា​អ្នក​ដែល​នាំ​ពួក​គេ​ឲ្យ​ជួប​គ្នា​ផង​ដែរ»។ (លោកគ្រូ ធីមូធី ទ្រូឌេវ) […]